មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច គឺត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលលោកមានជំនាញជាវេជ្ជបណ្ឌិតផ្នែកសុខភាពទូទៅ និងសុខភាពសាធារណៈ ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានទទួលការសិក្សាមុនវេជ្ជបណ្ឌិតពីសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា ប៊ែកឡី សហរដ្ឋអាមេរិក។ លោកបានទទួលជាអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈពីសាកលវិទ្យាល័យ Massachusetts នៅ Amherst រដ្ឋ Massachusetts សហរដ្ឋអាមេរិក។
សេវាកម្មគ្លីនិកវេជ្ជសាស្ត្ររបស់យើង
អ្នកឯកទេសអប់រំ វេជ្ជបណ្ឌិត សហគ្រិន និងជនស្នេហាមនុស្សជាតិមួយរូប។ អ្នកឧកញ៉ាគឺជា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ស្ថាប័នអប់រំនេះមាន មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) និងសូហ្គូ (SOGO) ដែលផ្ដោតសំខាន់លើការអប់រំ ការរីកចម្រើននៃសង្គម និងការអភិវឌ្ឍសហគមន៍នៅក្នុងប្រទេសកម្ពុជា។
Discover how MJQ Health is building healthier families and stronger communities.
ព័ត៌មាន
ស្វែងយល់ពីរបៀបដែល MJQ Health កំពុងកសាងគ្រួសារដែលមានសុខភាពល្អ និងសហគមន៍ដ៏រឹងមាំ។
ស្នើការណាត់ជួប ➔