អ្នកជំនាញសុខភាពសាធារណៈគឺអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា ស្ថិតិចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩នៅកម្ពុជាគឺហាក់បានគ្រប់គ្រាន់ តែទោះជាយ៉ាងណាលោកនៅតែជំរុញឱ្យអ្នកដែលមិនបានចាក់ដូសជំរុញគ្រប់គ្រាន់ គួរតែចាក់បន្ថែម ព្រោះថា ការចាក់វ៉ាក់សាំងដូសជំរុញនេះ មិនមានអ្វីខាតបង់នោះទេ គឺមានតែបន្ថែមកម្លាំងការពារដល់រាងកាយ ជាពិសេសកុមារ និងចាស់ជរាដែលមានប្រព័ន្ធការពារទន់ខ្សោយ។
អ្នកឧកញ៉ាបន្ថែមថា បើទោះជាជំងឺកូវីដ-១៩ មិនកាចសាហាវដូចមុនក្តី ប៉ុន្តែប្រជាពលរដ្ឋមិនគួរមើលស្រាលចំពោះជំងឺនេះឡើយ ពោលគឺត្រូវតែអនុវត្តវិធានការ ៣កុំ ៣ការពារ ដដែល ខណៈដែលប្រទេសជិតខាងកម្ពុជានៅមានអត្រាឆ្លងនៅឡើយ។
យោងតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទូទាំងប្រទេស របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកដែលបានចាក់ដូសទី១ មានចំនួន ១៥,២៧០,៨៨៤នាក់ ខណៈអ្នកដែលបានចាក់ដូសទីពីរ មានចំនួន ១៤,៦៣៨,៦២៨នាក់ អ្នកចាក់ដូសទី៣មានចំនួន ១០,៥៦៦,០២១នាក់ អ្នកចាក់ដូសទី៤មានចំនួន ៥,០៥២,៥៧៧នាក់ អ្នកចាក់ដូសទី៥មានចំនួន១,៦៥៦,៦៦៦នាក់ និងអ្នកចាក់ដូសទី៦មានចំនួន ២៤៧,៤៦៥៕
Discover how MJQ Health is building healthier families and stronger communities.
Book an Appointment ➔