
ការហាមឃាត់នេះ បានត្រូវធ្វើឡើង ក្រោយពីក្រសួងសុខាភិបាល ពិនិត្យឃើញមានការចែកចាយ និងលក់ឱសថ Trajenta គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល ស្រដៀងនឹងឱសថឈ្មោះ Trajenta មានលេខបញ្ជិកា CAMR:05831P-13 ដែលចែកចាយដោយក្រុមហ៊ុន DKSH(Cambodia) Ltd។
ពាក់ព័ន្ធបញ្ហានេះ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនី ខាងលើ និងជនពាក់ព័ន្ធទាំងឡាយណា ដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយ លក់ឱសថ ឈ្មោះ Trajenta គ្មានលេខបញ្ជិកា ទៅតាមច្បាប់ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ ជាធរមាន៕
Discover how MJQ Health is building healthier families and stronger communities.
Book an Appointment ➔